FREE READING BOOKS / ROMANCE 18+
ភ្នាល់ដាក់បេះដូងក្នុង២៤ម៉ោង
មើលទៅដូចជាមន្ទីរពេទ្យមួយនេះជាស្ថាប័នរួមផ្តុំមនុស្សចម្លែក ប្លែកតាំងពីលោកគ្រូពេទ្យដូចជា អារ៉ន ដែលមានលក្ខណៈរូបរាងឃ្លាតឆ្ងាយពីពាក្យថាគ្រូពេទ្យទាំងស្រុង ។
មិនថាជាមុខមាត់ដ៏ឃោរឃៅ ពុកមាត់ទ្រុបទ្រល់ និងសក់វែងៗនោះ បើប្រាប់ថាគេជា ហ៊ីបពី វាគួរឱ្យជឿជាង ។ ភាពចម្លែកមួយទៀតគឺគិលានុបដ្ឋាយិកាម្នាក់ដ៏ស្រស់ស្អាត ដែលមានឈ្មោះថា លេសស៊ី នាងម្នាក់នេះនិយាយច្រើនខុសពីចរិករបស់គិលានុបដ្ឋាយិកា នាងនិយាយហូរហែរមិនឈប់រហូតគួរឱ្យរំខាន បើឱ្យបិទមាត់ស្ងៀមស្ងាត់ប្រហែលជាក្រៀមស្លាប់ក្នុងរយៈពេលមួយម៉ោងមិនខាន ។
ហ៊ែម! មើលក៏ដឹងថា លេសស៊ី ពេញចិត្ត អារ៉ន ខ្លាំងណាស់ តែបែរជាមិនហ៊ានសារភាពអីចេញមក បានតែលួចស្និទ្ធស្នាល និងនាំខ្លួនឯងចូលទៅផ្នែកមួយក្នុងជិវិតរបស់គេ ។ អារ៉ន ផ្ទាល់ក៏បង្ហាញផ្នែកមិនប្រាកដចិត្តថាមានអារម្មណ៍យ៉ាងណាជាមួយនាង គេគិតយ៉ាងស្រួលដោយភ្នាល់ជាមួយ លេសស៊ី ថា បើនាងបិទមាត់មិននិយាយអីតែមួយម៉ាត់បានគ្រប់២៤ម៉ោង គេនឹងព្រមសេពគប់នឹងនាង ។
ស្លាប់ហើយ! នេះដល់ថ្នាក់ចុះទុនបោកឱ្យនាងឈប់និយាយមែនទេ?
ទុនភ្នាល់នេះគួរឱ្យចាប់អារម្មណ៍មែន តែលក្ខខណ្ឌនេះ...វាពិបាកបន្តិចឬអត់?
$ 1 $ 0
More Detail :
Translation / Written by : MalisaPublished Date : ខែ កុម្ភៈ ឆ្នាំ ២០១៣Edition : S.VateyPages : 176
សៀវភៅដែលមានទំនាក់ទំនងគ្នា
Comment on this book