Sign in Register     |    Call : +855 86​ 87 87 20 / +855 86 822 448
SEARCH
BOOK CATEGORIES
LOVER SERIAL
dala
My Darling សារ៉ាំងហេ
រឿងរ៉ាវរបស់ព្រហ្មលិខិតបានកំណត់ឱ្យ គីមស៊ូអា ស្រីជើងល្អប្រចាំសាលារៀន ដូកាំង មកជួបនឹងកំលោះមឹះៗ ប៉កថេមីន និង មីនហូយ៉ន កាប់ពីទែនបាល់ទះជាជើងកាងប្រចាំវិទ្យាល័យ ហាន់ ។ កំលោះទាំងពីរនេះចូលមកបង្វិលក្បាលនាងច្រមក់ឱ្យវង្វេងវង្វាន់ ពេល គីមស៊ូអា សំរេចចិត្តថាសេគប់ជាមួយ ប៉កថេមីន ដែលជាសត្រូវនឹង មីនហូយ៉ន សង្គ្រាមលើកនេះកើតឡើងដោយការយល់ច្រឡំ ទើបគេតាំងចិត្តសងសឹកដោយការដណ្តើម គីមស៊ូអា រឺ នាងថម មកពី ប៉កមិនថេ (គេដឹងទេថានាងជាស្រីជើងល្អ) ហើយផែនការបស់គេគឺបាន ចាប់ផ្តើមហើយ... មីនហូយ៉ន ប្រើចង្វាក់ដែលខ្ញុំភ្លេខខ្លួនទាញខ្ញុំចូលទៅរក ហើយគ្រវែងខ្ញុំឡើងទៅលើខ្នងរបស់គេ មុននឹងគេយកដៃទាំងពីចាប់ភ្លៅខ្ញុំជាប់ដោយមិនទុកឱកាសឱ្យខ្ញុំបានកំរើកខ្លួន ។ “អ្ហា៎ៗៗ លែងខ្ញុំភ្លាមណាអាប្រុសឆ្កួត!!! មិនចេះខ្មាសគេទេរឺយ៉ាងម៉េចហា៎ ដាក់ខ្ញុំចុះទៅ!!!” “បងប្អូនទាំងឡាយអើយ!!!  ខ្ញុំ មីនហូយ៉ន កំពុងតែអៀវនាង ថម គីមស៊ូអា នៅលើខ្នង អ្នកណាចង់ឃើញក៏មកមើលម៉ោ” “លោកត្រូវការអ្វីពីខ្ញុំឱ្យប្រាកដទៅ ហេតុអីបានជាមកជួយខ្ញុំ បណ្តោយឱ្យខ្ញុំស្លាប់ទៅល្អជាងដែលត្រូវមកជំពាក់គុណមនុស្សប្រុសដូចជាលោក” “មនុស្សបែបខ្ញុំ តើវាយ៉ាងម៉េច?” មីនហូយ៉ន និយាយដោយសំលេងរឹងៗ ។ “យ៉ាងហោចណាស់ក៏មនុស្សដូចជាខ្ញុំនេះប្រាកដប្រជាជាង ប៉កថេមីន របស់នាងដែរ” តែអ្វីក៏អាចកើតឡើងបាន ពេលនេះគេចាប់ផ្តើមចូលចិត្ត គីមស៊ូអា មែនទែនហើយ រឿងមួយនេះនឹងរញ៉េញៃមិនចេះចប់មិនខាន!!!
$ 0.85
More Detail : Translation / Written by : MalisaPublished Date : ខែ វិច្ឆិកា ឆ្នាំ ២០១០Edition : S.VateyPages : 157
Sorry!... you don't have permission to reading this book. Please Login or Register to buy this book for reading!
សៀវភៅដែលមានទំនាក់ទំនងគ្នា
Comment on this book
Full Name (*)  
Comment (*)  
Security Code : *
no comment ...
VISITORS NUMBER 02860504
#13, St.87BT, Sangkat Boeung Tumpun, Khan Meanchey, Phnom Penh, Cambodia.
Tel: +855 86 87 87 20 / +855 86 822 448
E-mail: info@obsokbook.com
Facebook: www.facebook.com/Obsok
Website: www.obsokbook.com
© Copyrights 2018, OPSOKBOOK. All rights reserved.