Sign in Register     |    Call : +855 86​ 87 87 20 / +855 86 822 448
SEARCH
ROMANCE 18+
dala
ល្បិចស្នេហ៍ កំលោះ High Profile
“ម៉ោៗ ខ្ញុំចង់ឲ្យនាងមករក រាល់យប់ ស្រាប់ទៅហើយ” គេជាបុរសម្នាក់ដែលត្រូវការបំផ្លាញនាង! ព្រោះមានឱកាសបានការងារល្អ ធ្វើឲ្យ គជ់ខ្យង ត្រូវកែប្រែខ្លួនឯងពីកូនទាគគ្រិចទៅជាហង្សសួគ៌សិចស៊ី សមជាព្រីសិនទ័ររបស់ម៉ាកសម្លៀកបំពាក់ Fairy Dreeses។ ដែលការធ្វើបែបនេះបាន នាងត្រូវតែបានទទួលជំនួយពីគេ បុរសដ៏សិចស៊ី និងមានដឺក្រេជាបុរសនៅក្នុងក្ដីស្រមៃរបស់ស្រីៗ និងជាបុរសដែលមានផែនការបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាង ។ គជ់ខ្យង មិនដឹងទេថា ចាង គីមថាន់ មានផែនការអ្វី ហើយក៏មិនដឹងដែរថាជំនួយរបស់គេ ធ្វើឲ្យទំនាក់ទំនងរបស់ពួកគេធ្វើដំណើរទៅដល់ចំណុចគ្រោះថ្នាក់និងពុះកញ្ជ្រោល ។ នាងដឹងត្រឹមថាខ្លួនព្រមយកអនាគត រាងកាយ និង មហាអាថ៌កំបាំង របស់ខ្លួនមកផ្សង ហើយបានតែសង្ឃឹមថា បន្ទាប់ពីចប់ការងារនោះ នាងអាចដើរចេញពីជីវិតរបស់គេបាន មុនពេលបេះដូងត្រូវបំផ្លាញឲ្យទាល់តែខ្ទេចខ្ទាំ ។ ចាង គីមថាន់បុរស Hi-profile ចូលចិត្តកាត់ក្ដីមនុស្សនិងមិនធ្លាប់ទុកចិត្តនរណា តែកេរ្តិ៍ឈ្មោះ ប៊ែដប៊យ ភាពសង្ហាមានឋានៈ និងមានកម្លាំងចលករផ្នែកផ្លូវភេទខ្ពស់ ធ្វើឲ្យនៅជុំវិញខ្លួនគេមានតែស្រីៗតម្រង់ជួរបន្តកន្ទុយគ្នារង់ចាំឲ្យគយគន់ ។ អ្នកកំលោះប្រើជីវិតដោយមិនខ្វល់ពីរឿងព័ត៌មានអាស្រូវ ក្រៅពីជីវិតផ្លេយ៍ប៊យ របស់គេត្រូវបានឃ្លាំមើលនិងទទួលបានការពេញនិយមពីស្រីៗហើយគេនៅយករឿងនេះមកប្រើនៅក្នុងការចូលទៅរក គជ់ខ្យង «ស្រី No Name» ដែលចៃដន្យបានឮផែនការមួយរបស់នាងល្មម ។ គីមថាន់ ដឹងថានាងត្រូវការអ្វីពីខ្លួនឯង ហើយគេក៏ត្រូវការរបស់ពីនាងដូចគ្នា ដូច្នេះហើយទើបប៊ែដប៊យកំណាចបង្ហាញឲ្យនាងដឹងថា គេយកចិត្តទុកដាក់ចំពោះនាងចូលចិត្តនាង គឺដើម្បីឲ្យផែនការបោកបញ្ឆោតរបស់ខ្លួនបានសម្រេចប៉ុណ្ណោះ ។ “បើនាងគិតថា មួយយប់របស់យើង វាមិនចាត់ទុកថាត្រូវជាស្អីនឹងគ្នា ខ្ញុំនឹងធ្វើច្រើនយប់ជាប់ៗគ្នា ចាំមើលទៅ”
$ 1.85
More Detail : Translation / Written by : MalisaPublished Date : ខែ មេសា ឆ្នាំ ២០១៦Edition : S.VateyPages : 330
Sorry!... you don't have permission to reading this book. Please Login or Register to buy this book for reading!
សៀវភៅដែលមានទំនាក់ទំនងគ្នា
Comment on this book
Full Name (*)  
Comment (*)  
Security Code : *
Ly Dalin : 1 Comment
Good2019-04-03/08:41
VISITORS NUMBER 04630091
#13, St.87BT, Sangkat Boeung Tumpun, Khan Meanchey, Phnom Penh, Cambodia.
Tel: +855 86 87 87 20 / +855 86 822 448
E-mail: info@obsokbook.com
Facebook: www.facebook.com/Obsok
Website: www.obsokbook.com
© Copyrights 2018, OPSOKBOOK. All rights reserved.