Sign in Register     |    Call : +855 86​ 87 87 20 / +855 86 822 448
SEARCH
ROMANCE 18+ / SATAN LESSON
dala
អន្ទាក់ស្នេហ៍មួយពាន់ល្បិច
នៅក្នុងជីវិត ណូអា ណេសមែន មិនធ្លាប់សម្រេចចិត្តអីភ្លាំងភ្លាត់ ។ គេជាមហាសេដ្ឋីដែលស្រឡាញ់សេរីភាព មិនចូលចិត្តការគ្រប់គ្រង ប៉ុន្តែការអង្វរកររបស់មិត្តរៀមច្បងឲ្យគេជួយមើលថែកូនស្រីចន្លោះពេល Honeymoon ជុំវិញពិភពលោក បែរជាធ្វើឲ្យគេធ្វើរឿងដ៏គួរឲ្យអស់សំណើចបំផុតជាលើកដំបូងនៅក្នុងជីវិត នោះគឺការឱបតុក្កតាឆ្លងសមុទ្រឆ្លងទ្វីបទៅដែនដីដែលរងាត្រជាក់ ដើម្បីទៅជួបអ្នកដែលត្រូវមើលថែនោះ ហើយមិនមែនកូនក្មេងមិនដឹងខ្យល់អីដូចដែលយល់  តែជាស្រីឆ្នាសឆ្នើម ជើងល្អ និងអាចបាញ់គេឲ្យស្លាប់បានគ្រប់ពេលវេលា ។ ប៉ុន្តែគេក៏ត្រូវព្រមទទួលស្គាល់ថា នាងជាស្រីឆ្នាសដែលធ្វើឲ្យឈាមក្នុងខ្លួនរបស់គេក្ដៅបាន បែបដែលមិនធ្លាប់កើតមាននៅក្នុងជីវិត ។ ទើបមហាសេដ្ឋីកំលោះត្រូវប្រើគ្រប់ល្បិចកលមកបង្រ្កាបស្រីឆ្នាសឲ្យក្លាយជាស្រីក្ដៅគគុក និងធ្វើឲ្យនាងព្រមលន់តួគេឲ្យបាន ។ ត្រឹមដឹងថាខ្លួនមានឪពុកជាមហាសេដ្ឋី ថែមទាំងជាភ្លេប៊យកំណាច វាក៏ធ្វើឲ្យ ម៉ាស្លីន មួម៉ៅសឹងស្លាប់ទៅហើយ តែនេះឪពុកភ្លេប៊យរបស់នាងនៅបញ្ជូនអាណាព្យាបាលបណ្ដោះអាសន្ន ដែលផ្លាស់ប្ដូរជីវិតស្ងប់សុខនៅក្នុងទីក្រុងតូចក្រោមព្រិលដ៏ស្ងប់និងរងាត្រជាក់ ឲ្យក្លាយជាជីវិតដែលរំភើបញាប់ញ័រ និងធ្វើឲ្យបេះដូងរបស់នាងសឹងតែគាំងមួយថ្ងៃច្រើនដងទៀត ហើយដែលច្បាស់នោះ នាងដឹងថាគេមិនត្រឹមតែមកពង្រាត់យកភាពស្ងប់សុខប៉ុណ្ណោះទេ នៅចង់ពង្រាត់យកបេះដូងនិងរាងកាយរបស់នាងទៀតផង ៕
$ 2.5
More Detail : Translation / Written by : MalisaPublished Date : ខែ កក្កដា ឆ្នាំ ២០១៦Edition : S.VateyPages : 420
Sorry!... you don't have permission to reading this book. Please Login or Register to buy this book for reading!
សៀវភៅដែលមានទំនាក់ទំនងគ្នា
Comment on this book
Full Name (*)  
Comment (*)  
Security Code : *
ly alis : 2 Comment
it is so good2017-05-31/09:55
Kim Reaksa : 1 Comment
I want to read this book2016-11-18/15:28
VISITORS NUMBER 04645823
#13, St.87BT, Sangkat Boeung Tumpun, Khan Meanchey, Phnom Penh, Cambodia.
Tel: +855 86 87 87 20 / +855 86 822 448
E-mail: info@obsokbook.com
Facebook: www.facebook.com/Obsok
Website: www.obsokbook.com
© Copyrights 2018, OPSOKBOOK. All rights reserved.