Sign in Register     |    Call : +855 86​ 87 87 20 / +855 86 822 448
SEARCH
អំពីយើង
ដោយមានការចូលចិត្តក្នុងការអាន រឿងកំប្លែង និង រូបភាពបែបកំប្លែង ដើម្បីបំបាត់ការអផ្សុកនៅពេលទំនេរ យើងខ្ញុំក៏ផ្ដួចផ្ដើមបង្កើតជាសៀវភៅនេះឡើង ដោយដាក់ឈ្មោះថា “អផ្សុក” ដើម្បីឲ្យអ្នកដែលស្រលាញ់ចូលចិត្តក្នុងការអានបាត់ការ អផ្សុក នៅពេល ទំនេរដូចខ្ញុំដែរ។ ហើយនៅពេលដែលត្រូវបានទទួលស្គាល់ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីប្រិយមិត្តអ្នកអានគ្រប់គ្នា វាក៏ក្លាយទៅជាការខ្នះខ្នែង និងការខិតខំប្រឹងប្រែងក្នុងការផលិតសៀវភៅជាច្រើនប្រភេទផ្សេងទៀត ហើយក្នុងនោះក៏មានសៀវភៅ រឿងប្រលោមលោកស្នេហាច្រើនប្រភេទ សម្រាប់អ្នកដែលត្រូវការបំពេញមនោសញ្ចេតនាឲ្យបេះដូងផងដែរ ។ ពីចំណុចចាប់ផ្ដើមឆ្ពោះទៅកាន់ការខិតខំប្រឹងប្រែង ក្រុមហ៊ុន អផ្សុក ផាប់ភ្លីសស៊ីង ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ ដោយមនុស្សតែពីរបីនាក់ ដែលត្រូវការចែករំលែកសេចក្ដីសុខ និងបង្កើតក្ដីស្រមៃដល់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដែលអាចបាត់បង់ក្ដីស្រមៃដោយសារគ្មានឱកាស ។ ដោយបានទទួលការលើកទឹកចិត្ត ហើយនិងក្ដីស្រលាញ់ពីមិត្តអ្នកអាន ធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាខំប្រឹងខ្នះខ្នែងរំលេចក្ដីស្រលាញ់ បំណងប្រាថ្នា ហើយនិងក្ដីស្រមៃឲ្យចេញជាតួអក្សរ ចងក្រងជាប្រលោមលោកដែលពោរពេញទៅដោយក្ដីស្រលាញ់ ដើម្បីផ្តល់ឱកាសឲ្យមិត្តអ្នកអានដែលត្រូវការបំពេញមនោសញ្ចេតនាឲ្យបេះដូង ថែមទាំងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនិពន្ធ និងអ្នកអាន ដើម្បីចែករំលែកក្ដីស្រលាញ់ និងភាពរីករាយដល់គ្នាទៀតផង ៕


VISITORS NUMBER 04643047
#13, St.87BT, Sangkat Boeung Tumpun, Khan Meanchey, Phnom Penh, Cambodia.
Tel: +855 86 87 87 20 / +855 86 822 448
E-mail: info@obsokbook.com
Facebook: www.facebook.com/Obsok
Website: www.obsokbook.com
© Copyrights 2018, OPSOKBOOK. All rights reserved.