ROMANCE 18+ / ឈុត កូនក្រមុំជាប់អន្ទាក់
អន្ទាក់កលបុព្វេសន្និវាស
“រឿងវាយូរហើយប៉ា យ៉ាងណាក៏ខ្ញុំមិនរៀបការដែរ” “តែកូនត្រូវរក្សាសន្យាដែលបានឲ្យប៉ា” “ប៉ា...ប៉ានិយាយដូចម្នាក់នោះនឹងទទួលខុសត្រូវចឹង គេមិនដែលទាក់ទងមកផង” អេនណាបេត វ៉ូរ៉ូនីន សើចមិនបាន យំមិនចេញចំពោះរឿងដែលមិនបានដឹង ។ រៀបការ...សម្រាប់មនុស្សស្រីវ័យ ២២ ឆ្នាំវាមិនលឿនពេកទេឬ ថែមទាំងកូនកំលោះ ជាមនុស្សប្រុសដែលបំផ្លាញព្រហ្មចារីរបស់នាងនិងគ្មានទំនួលខុសត្រូវទៀតផង ។ អឹ...ទោះចំណុចចាប់ផ្ដើមនាងមានចំណែកខុសក៏ដោយ តែឈប់សិន...គេបោះបង់នាងហើយមិនអីចឹង តាំងពីថ្ងៃនោះមកដល់ថ្ងៃនេះ កន្លងផុតទៅ ៥ ឆ្នាំហើយ ។ ៥ ឆ្នាំហើយដែលគេបាត់ដំណឹង ហើយមកសើរើ សុំទទួលខុសត្រូវដើម្បីអី? “ម៉េចក៏ថាមិនទាក់ទង គេតេមកប៉ារាល់សប្ដាហ៍” “ថាម៉េច? ហេតុអីក៏ប៉ាមិនប្រាប់ខ្ញុំ” រយៈពេលច្រើនឆ្នាំដែលមិនបានជួបគ្នា ចាស្ទីន ណកវីល ធ្លាប់សង្ហាថ្លៃថ្នូរយ៉ាងណា នៅតែសង្ហាយ៉ាងនោះ ដែលសំខាន់គេមានឥទ្ធិពលចំពោះបេះដូងរបស់នាងជានិច្ច ។ ប៉ុន្តែគេនិងនាងប្រហែលជាភ្លេចទៅហើយថា គ្រប់យ៉ាងវាដូចជាងាយពេកហើយ ។ មែន ព្រោះឆ្អឹងធំ អាស់ឡាន វ៉ូរ៉ូនីន មិនលើកកូនស្រីឲ្យអ្នកណាងាយៗនោះទេ ។ ដូច្នេះហើយក្រៅពីយកឈ្នះចិត្តនាងឲ្យបាន ចាស្ទីន ត្រូវយកឈ្នះចិត្តឪពុកក្មេងទៀត ទើបការត្រលប់មកវិញលើកនេះប្រមាទមិនបាន ។
$ 2.9
More Detail :
Translation / Written by : MalisaPublished Date : ខែ មករា ឆ្នាំ ២០១៧Edition : S.VateyPages : 333
Sorry!... you don't have permission to reading this book. Please Login or Register to buy this book for reading!
សៀវភៅដែលមានទំនាក់ទំនងគ្នា
Comment on this book
Yeng sroh : | 2 Comment |
I like to read a book | 2019-12-11/19:50 |
| |
| |
Nou flora : | 1 Comment |
I want to read | 2018-06-08/22:00 |
| |
| |