Sign in Register     |    Call : +855 86​ 87 87 20 / +855 86 822 448
SEARCH
ROMANCE 18+
dala
ផ្លេយ៍ប៊យកំណាចបម្រើសេវាស្នេហ៍
“អូខេ ថ្ងៃនេះខ្ញុំធ្វើជារបស់នាងមួយថ្ងៃ ដូច្នេះហើយខ្ញុំនឹងប្រណិប័តន៍នាងពេញមួយយប់” ពេលត្រូវត្រលប់ទៅបន្តមុខជំនួញដែលបដិសេធមករហូតដោយគ្មានផ្លូវគេចវេះបាន ទើប ចាង គីមបម រៀបចំពិធីជប់លៀងលាអាជីពជាអ្នករាំស្រាតនៅក្លឹប X-CODE ជាក្លឹប High Class ដែលគេគ្រាន់តែមកធ្វើលេងៗកែអផ្សុកតាមចរិតប៊ែដប៊យជាលើកចុងក្រោយ មុននឹងទៅគ្រប់គ្រងការងារក្នុងឋានៈជាប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងទីផ្សារ និងឃោសនាយក្ស ។ ហើយនៅ X-CODE នោះឯងដែលអ្នកកំលោះម្ចាស់រាងកាយដ៏ Perfect បានជួបមនុស្សស្រីដែលធ្លាប់ចាត់ចូលជាបុគ្គលដែលមានគ្រោះថ្នាក់ចំពោះបេះដូងពេលដែលគេធ្វើជាគ្រូបង្រៀនផ្នែកចិត្តវិទ្យា ។ ការជួបគ្នាលើកនេះ បេះដូងដែលធ្លាប់ក្រៀមស្វិតក៏ទៅជាមានសំណើមក្ដៅគគុកជាងពេលណាៗទាំងអស់ ។ ក្នុងពេលដែលពេលនេះពួកគេមិនស្ថិតនៅក្នុងឋានៈត្រូវហាម នោះគឺលោកគ្រូសង្ហានិងសិស្សស្រី ទើបគេវាយលុកពេញកម្លាំង ដើម្បីទាមទារគ្រប់យ៉ាងពីនាង ទាំងបេះដូង ទាំងរាងកាយ ។ ត្បូងពេជ្រ ស្រីខ្លាំងបេះដូងដែក ដែលទោះជួបឧបសគ្គយ៉ាងណានៅក្នុងជីវិតក៏មិនរាល តែជោគវាសនាបែរជាលេងកំប្លែង ដោយនាំនាងមកជួបនឹងស្នេហ៍ដំបូងម្ដងទៀត ខណៈដែលនាងចង់ចាកចេញពីក្រុងនេះដើម្បីគេចវេះបញ្ហា ។ ច្រើនឆ្នាំមុន ចាង គីមបម ដាក់ខ្នោះនាងដោយខ្សែភ្នែកក្ដៅគគុកនិងធ្វើឲ្យបេះដូងរបស់នាងមានតែគេម្នាក់គត់ ព្រោះគ្រាន់តែប្រសព្វភ្នែកគ្នា ក៏មានអារម្មណ៍ថាដូចត្រូវស្រូបចូលទៅក្នុងគិរីវង្កត ដែលមានឈ្មោះថា ចាង គីមបម ។ ពេលបានដឹងពីសមាសភាពពិតរបស់គេនៅយប់ Valentine's Day ទើបគេផ្លាស់ប្ដូររាត្រីដ៏វិសេសទៅជារាត្រីដ៏ក្ដៅគគុក មុននឹងបែកគ្នា «បែបសប្បាយៗមួយគ្រាហ៍» តែគ្មានការប្រាថ្នា គ្មានតម្លៃ ។ ចុងក្រោយរឿងដែលគិតថា ត្រឹមមួយគ្រាហ៍ សប្បាយៗ គ្មានផលអ្វី បែរជាធ្វើឲ្យអនាគតរបស់ពួកគេទាំងពីរក្រឡាប់ចាក់ ។ “អួ៎ក លង់ខ្លួនឯង ទៅស្ទូចអ្នកផ្សេងទៅ ស្ទូចខ្ញុំមិនបានសម្រេចទេ” “មិនអីទេ បន្តិចទៀតនាងនឹង ស្រេច ផស់ខ្ញុំដដែល អ៊ីចឹងហើយខ្ញុំមិនរហន់”
$ 1.75
More Detail : Translation / Written by : MalisaPublished Date : ខែ មេសា ឆ្នាំ ២០១៦Edition : S.VateyPages : 309
Sorry!... you don't have permission to reading this book. Please Login or Register to buy this book for reading!
សៀវភៅដែលមានទំនាក់ទំនងគ្នា
Comment on this book
Full Name (*)  
Comment (*)  
Security Code : *
no comment ...
VISITORS NUMBER 04643146
#13, St.87BT, Sangkat Boeung Tumpun, Khan Meanchey, Phnom Penh, Cambodia.
Tel: +855 86 87 87 20 / +855 86 822 448
E-mail: info@obsokbook.com
Facebook: www.facebook.com/Obsok
Website: www.obsokbook.com
© Copyrights 2018, OPSOKBOOK. All rights reserved.