Sign in Register     |    Call : +855 86​ 87 87 20 / +855 86 822 448
SEARCH
ROMANCE 18+
dala
ស្រីកំណាន់លាងបំណុល
ណាប៊ី ស្រីស្រស់បរិសុទ្ធ បែរជាត្រូវមកជួបនឹងចំណុចបញ្ចប់របស់គ្រួសារ ហើយក៏ផ្លាស់ប្ដូរឋានៈពីបញ្ញវ័ន្តថ្មោងថ្មី ក្លាយជាស្រីកំណាន់លាងបំណុល គឺបំណុលល្បែងរបស់ឪពុក ។ ដេវ៉ុន កំលោះអ្នកជំនួញដែលវិវដ្ដសាច់ប្រាក់ទៅជាខ្លួនមនុស្ស គេដាក់សំណើជម្រះបំណុលដោយការដោះដូរនឹងនាងក្រមុំមុខស្រស់ ដែលធ្វើឲ្យគេត្រូវស្រឡាំងកាំង ហាក់ដូចត្រូវមន្តសណ្ដំត្រឹមឃើញរូបថត ។ តម្រូវការវាធំជាងហេតុផល ចំណង់វាធំជាងស្នេហា របស់ណាដែលចង់បានគឺគ្មានពាក្យថាមិនបាននោះទេ ។ “ចង់ឡើងមកដេកហើយនៅ?” នាងក្រមុំងើយមុខមើលគេបន្តិច កំពុងពិចារណាថាគួរឡើងលើគ្រែល្អឬអត់ ។ “លោកត្រឡប់ទៅដេកនៅបន្ទប់មិនល្អជាងឬ គ្រែខ្ញុំវាតូច” “ទោះគ្រែតូចជាងនេះក៏ខ្ញុំដេកបានដែរ មិនឃើញពិបាកផង នៅគ្រប់កន្លែងនាងក៏ដេកតែលើខ្លួនខ្ញុំមិនអីចឹង ប្រើកន្លែងធំធ្វើស្អី ឡើងឲ្យឆាប់ម៉ោ កុំឲ្យចាប់អូសទាន់” “តែ...”  ពេលនាងឡើងទៅលើគ្រែដេកគេក៏ចាប់ទាញមកឱបភ្លាម ។ “កុំរើ ខ្ញុំគ្រាន់តែចង់ដេកឱបនាង តែបើរើ ជួនកាលខ្ញុំអាចចង់ធ្វើអីផ្សេងក្រៅពីដេក” ដុកដាក់...ដុកដាក់...សំឡេងបេះដូងលោតញាប់ ថែមទាំងមានអារម្មណ៍ក្ដៅស្រៀវស្រាញសព្វសាច់ ជាពិសេសមុខដែលពេលនេះក្ដៅហាក់ដូចចង់គ្រុន ។ នេះវាមានអ្វីកើតឡើង អារម្មណ៍បែបនេះវាជាអ្វីឲ្យប្រាកដទៅ? កុំប្រាប់ណា៎ថានាង កំពុងតែមានអារម្មណ៍ស្រើបស្រាលនឹងការប៉ះពាល់របស់ប្រុសចិត្តអាក្រក់ម្នាក់នេះ គ្មានផ្លូវទេ នាងទៅមានអារម្មណ៍បែបនោះចំពោះមនុស្សដែលធ្វើបាបនាងមិនបានទេ!
$ 2.9
More Detail : Translation / Written by : MalisaPublished Date : ខែ ឧសភា ឆ្នាំ ២០១៧Edition : S.VateyPages : 333
Sorry!... you don't have permission to reading this book. Please Login or Register to buy this book for reading!
សៀវភៅដែលមានទំនាក់ទំនងគ្នា
Comment on this book
Full Name (*)  
Comment (*)  
Security Code : *
Leng Dina : 12 Comment
LD2020-12-15/02:52
mot sovannary : 11 Comment
read this book2020-03-05/14:18
DARARATH : 10 Comment
I want to read this book , how ?2020-02-10/07:18
Kong Dany : 9 Comment
120719922020-02-01/01:59
Chan Chormrern : 8 Comment
Goodbook2020-01-08/11:36
Sem Sreynith : 7 Comment
May I read this 2019-09-25/01:44
prev12next
VISITORS NUMBER 04645510
#13, St.87BT, Sangkat Boeung Tumpun, Khan Meanchey, Phnom Penh, Cambodia.
Tel: +855 86 87 87 20 / +855 86 822 448
E-mail: info@obsokbook.com
Facebook: www.facebook.com/Obsok
Website: www.obsokbook.com
© Copyrights 2018, OPSOKBOOK. All rights reserved.