Sign in Register     |    Call : +855 86​ 87 87 20 / +855 86 822 448
SEARCH
ROMANCE 18+
dala
ចោះអាថ៌កំបាំងគ្រប់គ្រងបេះដូងហង្សរាត្រី
“ញែកមិនចេញឬយ៉ាងម៉េច រវាងស្នាមថើបនិងស្នាមមូសខាំ?” ភ្លើងស្នេហ៍ មានជីវិតពីរឆាក ឆាកថ្ងៃ...ជាស្រីសំរែ ពាក់វ៉ែនតាក្រាស់ឃ្មឹក ធ្វើការក្នុងហាងនំរបស់ក្រុមគ្រួសារ តែដល់ ឆាកយប់...នាងកាឡាខ្លួនជាអ្នករាំប្រចាំក្លឹប X-CODE ដោយប្រើរហស្សនាមថា ហ្វ៊ីនីក្ស ព្រោះគ្រប់ពេលដែលឡើងរាំ នាងតែងតែពាក់ក្បាំងមុខរោមបក្សីពណ៌ក្រហមភ្លើង ។ នាងជាស្រីស្អាតប្រចាំក្លឹប ដែលអាចទាក់ទាញភ្ញៀវបានច្រើន តែនាងក៏មានអាថ៌កំបាំងដូចគ្នា ។ គ្មាននរណាដឹងទេថានាងជាអ្នកណាមកពីណា រហូតដល់បានជួបនឹងអ្នកគ្រប់គ្រងក្លឹបថ្មី ម្ចាស់មុខសង្ហាខាបព្រលឹង អាថ៌កំបាំងដែលខំលាក់បាំងក៏រង្គោះរង្គើ ហើយដែលគ្រោះថ្នាក់បំផុតគឺគេប៉ងតែខ្ញាំរាងកាយរបស់នាងគ្រប់ពេលដែលជួបមុខ ។ មីន ចូសន កំលោះឥតព្រួយដែលឈ្លក់វង្វេងនឹងស្នាមថើបរបស់ម្ចាស់កែវភ្នែកពណ៌ខ្មៅមុតស្រួច និងស្នាមញញឹមដែលបង្កប់ដោយគ្រោះថ្នាក់ ។ អ្នកកំលោះជាទាយាទអ្នកជំនួញល្បីឈ្មោះដែលទើបតែទិញ X-CODE  ក្លឹបដែលប្រៀបដូចពេជ្រទឹកល្អតម្លៃមហាសាលមកផ្ទុកក្នុងស្ដុកជំនួញរបស់ខ្លួន ហើយនោះក៏ធ្វើឲ្យគេបានជួប ហ្វ៊ីនីក្ស ។ គេមិនធ្លាប់គិតទេថាភាពសិចស៊ីរបស់នាងធ្វើឲ្យបេះដូង​របស់គេញ័រ គ្រប់ពេលដែលប្រសព្វភ្នែកគ្នា ស្រីមហាសិចស៊ីនោះគ្មានផ្លូវដឹងទេថាមន្តស្នេហ៍របស់នាងមិនបានទាក់ទាញតែភ្ញៀវ តែវាបានទាក់ទាញទាំងគេម្នាក់ដែរ ។ ហើយពេលការហាមចិត្តមិនឲ្យប៉ះពាល់នាងជារឿងលំបាក ទើបគេត្រូវប្រើគ្រប់វិធីដើម្បីល្បួងឲ្យនាងជាប់អន្ទាក់ ជ្រៀតចូលទៅធ្វើជាផ្នែកមួយរបស់នាងឲ្យសមទំនង បន្ទាប់មកបង្កើតចំណងដ៏ក្ដៅគគុកជាមួយនាងឲ្យដល់ទីបំផុត ស្របពេលដែលអាថ៌កំបាំងរបស់នាងត្រូវបានលាតត្រដាង ពេលគេដោះក្បាំងមុខ និងឈុតរាំរបស់នាងបានសម្រេច ។ “បើចង់បានរបស់វិញ ត្រូវតែចុះទុនបន្តិចហើយ” “អូខេៗ និយាយម៉ោ” “បើចង់បានវិញ សុំគ្រាន់តែថើបគ្នា យើងថើបគ្នា...ខ្ញុំឲ្យរបស់វិញ ថែមការឲ្យដែរ...”
$ 1.75
More Detail : Translation / Written by : MalisaPublished Date : ខែ ឧសភា ឆ្នាំ ២០១៦Edition : S.VateyPages : 315
Sorry!... you don't have permission to reading this book. Please Login or Register to buy this book for reading!
សៀវភៅដែលមានទំនាក់ទំនងគ្នា
Comment on this book
Full Name (*)  
Comment (*)  
Security Code : *
no comment ...
VISITORS NUMBER 04646473
#13, St.87BT, Sangkat Boeung Tumpun, Khan Meanchey, Phnom Penh, Cambodia.
Tel: +855 86 87 87 20 / +855 86 822 448
E-mail: info@obsokbook.com
Facebook: www.facebook.com/Obsok
Website: www.obsokbook.com
© Copyrights 2018, OPSOKBOOK. All rights reserved.