Sign in Register     |    Call : +855 86​ 87 87 20 / +855 86 822 448
SEARCH
ROMANCE 18+
dala
ផែនការស្នេហ៍ម៉ាហ្វៀក្រុងរ៉ូម
ជីអូម៉ា ហ្វេតឺរិកេ កំលោះសង្ហាមុខមាំ រាងខ្ពស់ មាឌធំ សាច់ដុំហាប់ណែន ។ គេជំនាញរឿងមុខជំនួញ រហូតដល់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្លាយជាមហាសេដ្ឋីលំដាប់មុខនៅទីក្រុមរ៉ូម ហើយក៏ជាម៉ាហ្វៀដែលមានឥទ្ធិពលបំផុតដែរ ។ ស្រីៗទូទាំងទីក្រុងរ៉ូមសឹងតែបោលដាក់គ្រាន់តែឃើញស្នាមញញឹមពោរពេញទៅដោយមន្តស្នេហ៍នៃបុរសភេទ ប៉ុន្តែស្រីៗទាំងនោះតែងតែត្រូវចាកចេញពីគេក្នុងពេលមិនប៉ុន្មានថ្ងៃ ព្រោះទ្រាំមិនបាននឹងមនុស្សសោះកក្រោះគ្មានបេះដូង ។ នៅក្រោមភាពម៉ឺងម៉ាត់គួរឲ្យខ្លាចក្រែង មានអ្វីម៉្យាងដែលគេរង់ចាំជម្រះ ហើយនាងក៏ចូលមកក្នុងជីវិត ជួយពន្លឿនឲ្យរឿងទាំងនោះឆាប់កើតឡើង ។ ក្វន ណាលី ទាយាទក្រុមហ៊ុនផលិតកញ្ចក់ល្បីឈ្មោះ ត្រូវម្ដាយចុងប្រោសចោលនៅទីក្រុងរ៉ូម ដោយឪពុកមិនបានសង្ស័យ នាងក្រមុំគ្រាន់តែត្រូវការប្រាក់ទិញសំបុត្រយន្តហោះត្រឡប់មកស្រុកកំណើតដើម្បីចាត់ការម្ដាយចុងប៉ុណ្ណោះ មិនស្មានថាភាពក្លាហានដែលស្រោបដោយការភ័យខ្លាច នាំបុរសគ្រោះថ្នាក់ចូលមកក្នុងជីវិត និងដើរតាមនាងគ្រប់ទីកន្លែង ។ ហើយគេបានបង្គាប់បង្ខំឲ្យនាងធ្វើជាគូបណ្ដើរដោយតម្លៃខ្លួនពីរម៉ឺនយូរ៉ូទៀត ។ “អូខេ ខ្ញុំដឹងថានាងថ្លៃគួរសម ដូច្នេះហើយការប៉ះប៉ូវលើកនេះនាងនឹងបានមួយខែពីរម៉ឺន ហើយនាងត្រូវធ្វើជាស្រីរបស់ខ្ញុំទាល់តែ...” គេក៏គិតមិនចេញដែរថាត្រូវការនាងយូរប៉ុណ្ណា ។ “អា៎...សម្លាប់ខ្ញុំទៅអាចង្រៃ ខ្ញុំមិនមែនជាស្រីលក់ខ្លួនទេ អាម៉ាហ្វៀកំណាច” ណាលី ស្រែកជេរ ព្រមទាំងរើបម្រះចុះពីភ្លៅរបស់គេ តែត្រូវដៃរឹងមាំនោះ រឹតកាន់តែណែន មុននឹងលើកកាំភ្លើងតម្រង់មុខរបស់នាង ។ “ជាគំនិតល្អ ចង់ឲ្យគ្រាប់របស់ខ្ញុំទម្លុះត្រង់ណា គួរឲ្យស្ដាយ...ស្បែករបស់នាងស្អាតណាស់ វានាំតែមានស្នាមទទេៗ” គេនិយាយព្រមទាំងថើបកនាងខ្លាំងៗ ។ ណាលី មិនហ៊ានកម្រើកខ្លួន និងគិតថាខ្លួនឯងមិនគួរណាមាត់ដាចសោះ ៕
$ 2.5
More Detail : Translation / Written by : MalisaPublished Date : ខែ វិច្ឆិកា ឆ្នាំ ២០១៦Edition : S.VateyPages : 268
Sorry!... you don't have permission to reading this book. Please Login or Register to buy this book for reading!
សៀវភៅដែលមានទំនាក់ទំនងគ្នា
Comment on this book
Full Name (*)  
Comment (*)  
Security Code : *
Tean keovoleak : 4 Comment
So good 2018-08-03/09:24
AngelAururasasido : 3 Comment
I love this book 2017-06-12/20:30
Chea Sonarak : 2 Comment
I love this book.2017-04-19/11:55
Chea Sonarak : 1 Comment
I want to read.2017-04-19/11:53
VISITORS NUMBER 04628069
#13, St.87BT, Sangkat Boeung Tumpun, Khan Meanchey, Phnom Penh, Cambodia.
Tel: +855 86 87 87 20 / +855 86 822 448
E-mail: info@obsokbook.com
Facebook: www.facebook.com/Obsok
Website: www.obsokbook.com
© Copyrights 2018, OPSOKBOOK. All rights reserved.