ROMANCE 18+
ភរិយាតែងតាំង
ក្លេហ្វហ្វត ម៉េកស៍ ត្រេយ៍វ័រ ព្យាយាមទាញខ្លួនឯងចេញពីពិភពផ្លេប៊យ ចាប់តាំងពីកើតសោកនាដកម្មក្នុងគ្រួសារ តែមិនបានសម្រេច...រហូតដល់បានជួបនាង ។ ការសម្រេចចិត្តទៅគោះទ្វារឡានមួយដែលចតពាំងផ្លូវបានផ្លាស់ប្ដូរជីវិតដ៏គួរឲ្យធុញថប់របស់មហាសេដ្ឋីវ័យក្មេង ។ ពេលឃើញថាមនុស្សស្រីដែលពាក់ឈុតដេក និងក្រាបយំឲ្យសងសឹកនឹងចង្កូតឡានគឺ ភ័រស៊ីកា អ្នកជិតខាងថ្មោងថ្មី ដែលគេលួចត្រូវចិត្តនឹងភាពរួសរាយស្រស់ស្រាយរបស់នាងពេលលេងជាមួយកូនឆ្កែនៅមុខផ្ទះ ។ ពេលនាងត្រូវការជំនួយ ទើបគេមិនអាចមើលនឹងភ្នែកបាន...ដំបូងគ្រាន់តែជួយបើកឡាននាំទៅផ្ទះ តែក៏ធ្លាយដល់រឿងឯកជន ។ បន្ទាប់ពីអ្នករួមហ៊ុនក្លាយជាគូសេ្នហ៍ និងប្រែទៅជាមនុស្សគួរឲ្យស្អប់ ភ័រស៊ីកា ក៏ស្បថថាលែងលេងចូលហើយរឿងរ៉ូមែនទិក តែពេល ក្លេហ្វហ្វត សុំជួយដណ្ដើមយកសិទ្ធិម្ចាស់ភាគហ៊ុនពីអតីតគូដណ្ដឹងមកវិញ មិនយូរប៉ុន្មាននាងក៏មើលឃើញថាគេគួរឲ្យឈ្លក់វង្វេង ដូចគ្នានឹងគួរឲ្យឃ្នើសចិត្ត ។ ខួរក្បាលរបស់នាងអាចប្រាប់ឲ្យប្រុងប្រយ័ត្នភាពជាផ្លេប៊យរបស់គេ តែបេះដូងបែរជាបញ្ជាឲ្យយកគេមកនែបនិត្យ ។ ហើយវាលំបាកណាស់ក្នុងការដៅថាការសម្រេចចិត្តរបស់នាងខុសឬត្រូវ ជាពិសេសរឿងដែលនាងគិតថាខ្លួនឯងក្លាយជា ភរិយាតែងតាំង ៕
$ 3.2
More Detail :
Translation / Written by : MalisaPublished Date : ខែ វិច្ឆិកា ឆ្នាំ ២០១៦Edition : S.VateyPages : 410
Sorry!... you don't have permission to reading this book. Please Login or Register to buy this book for reading!
សៀវភៅដែលមានទំនាក់ទំនងគ្នា
Comment on this book
Nalin : | 1 Comment |
I like this story so much | 2017-07-12/22:15 |
| |
| |